យុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មួយៗមានអាយុ ៦ ឆ្នាំទៅដល់ ក្រោម១២ ឆ្នាំ……

ខេត្តកំពង់ស្ពឺ÷ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេស ជាតិនិងលើកកម្ពស់សុខមាលភាពសង្គមនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានយកចិត្តទុកដាក់ដល់បងប្អូនកូនក្មួយចៅៗដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង sinovac ទៅដល់ក្មួយៗជាសិស្សជាសិស្សានុសិស្សាលាបឋមសិក្សាក្នុងគោលបំណងឲ្យសាលានៅទូទាំងខេត្តបានបើកឡើងវិញក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម វ៉ីសំណាងអភិបាលនៃគណកំពង់ស្ពឺមានប្រសាសន៍ទៅកាន់មុខ
ក្មួយៗនិងអាណាព្យាបាលសិស្ស នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ ។

នាព្រឹកនោះដែរអាណាព្យាបាលសិស្សានុសិស្ស មានសេចក្តីសោមនស្សរីករាយ និងសាទរ ជាមួយនឹងការបើកសាលាឡើងវិញ។ ក្នុងនោះដែរឯកឧត្តមអភិបាល ខេត្ត វ៉ី សំណាង តែសូមឱ្យគណៈគ្រប់គ្រងសាលា ត្រូវពិនិត្យសាលាណា ដែលពុំទាន់មានអាល់កុល-សាប៊ូ- ជែល និងឧបករណ៍វាស់កំដៅ សូមស្នើមករដ្ឋបាលខេត្ត ដើម្បីដាក់ឧបករណ៍ទាំងអស់នោះតាមសាលា រៀន។ សូមឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ ត្រូវសព្វផ្សាយឲ្យកូនៗមកសាលារៀន បើទោះបានរៀនមួយថ្ងៃ ឬពីរថ្ងៃ ជាមួយលោកគ្រូ អ្នកគ្រូក៏ដោយ វាប្រសើរជាងកូនៗ មិនបានជួបលោកគ្រូ អ្នកគ្រូសោះ។ សូមអាជ្ញាធរ ផ្សព្វផ្សាយដល់អាណាព្យាបាល ត្រូវរៀបចំចំណីអាហារ និងទឹក ឱ្យពួកគេមកសាលារៀន ត្បិតអីសាលារៀននីមួយៗ ពុំអនុញ្ញាតឲ្យលក់ម្ហូប អាហារនំចំណី និងលក់ទឹកនោះឡើយ។

ឯកឧត្តម វ៉ី សំណាងបានបន្តទៀតថា សូមឲ្យក្មួយៗ ត្រូវមានអនាម័យ បើទោះបីជាកូនៗ បានចាក់បាក់សាំងការពារ ហើយក៏ដោយចុះ ក៏ត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជៀសផុតពីជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរតាមថា បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ សិស្សានុ សិស្សដែលមានអាយុ ៦ ឆ្នាំរហូតដល់ ១២ ឆ្នាំមានចំនួនសរុបប្រមាណជា១១ម៉ឺន នាក់ ៕

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *