ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ…..

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ដក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។

កិច្ចប្រជុំមានរបៀបវារៈ ចំនួន៣ ទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍-ការចូលរួមមានយោបល់កែសម្រួលបំពេញបន្ថែមលើកសេចក្តីព្រាងរបាយការណ៍តាមមន្ទីរអង្គភាព -អភិបាលស្រុក ក្រុង សង្ខេបពីស្ថានភាពទូទៅក្នុងដែលសមត្ថកិច្ចក្រុង ស្រុក ទី២.ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម -ការពង្រឹងអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព -ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ និងទី៣.ពិនិត្យលើការគ្រប់គ្រងធនធានធម្មជាតិនិងព្រៃឈើ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងយកពីបញ្ហាសំខាន់ៗចំពោះមុខមកពិភាក្សាដោះស្រាយ ក្នុងកិច្ចប្រជុំរួមមាន÷ទី១.ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តរួមគ្នាអនុវត្តវិធានការ និងការចុះអប់រំ ផ្សព្វផ្សាយ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាខេត្តក្រចេះ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតមកដល់ថ្ងៃនេះ មានប្រមាណជិត៩៧% ហើយ ចំពោះមនុស្សពេញវ័យ ចំពោះកុមារចាប់ពីអាយុ១២ ឆ្នាំដល់ ១៨ឆ្នាំសម្រេចបាន៩៤% ដោយឡែកចំពោះកុមារតូចៗចាប់ពីអាយុ៦ឆ្នាំដល់ ១២ឆ្នាំ យើងសម្រេចបានជាង១២០% ដោយយើងទទួលបានការចាក់វ៉ាក់សាំងគ្រប់មនុស្សទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ ឱ្យតែគ្រប់អាយុ ពី៦ឆ្នាំឡើងទៅចឹងហើយបានជាតួរលេខមានការកើនឡើង។

ឯកឧត្តម វ៉ា ថន បានកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសកងទ័ពអាវស របស់យើងបូករួមនឹងមន្ត្រីរាជការយើង បានខិតខំពុះពារលើកិច្ចការងារមួយនេះ យ៉ាងសស្រាក់សស្រាំ ក្នុងន័យការពារ បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា÷ បើយោងតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា÷ នៅពេលដែលផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបិទបញ្ចប់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនឹងធ្វើការបើកប្រទេសឡើងវិញ ព្រមអោយដាក់ដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ។

ដោយឡែកចំពោះអ្នកឆ្លងដែនចេញ-ចូលក្រៅប្រទេស តម្រូវឲ្យធ្វើតេស្តរហ័ស នឹងធ្វើចក្តាឡីស័ក ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់បណ្ដាស្រុក ក្រុងទាំងអស់ ត្រូវបន្តអនុវត្តលើកិច្ចការនេះឲ្យមានប្រសិទ្ធភាពខ្ពស់ បន្តចុះផ្សព្វផ្សាយ អប់រំណែនាំ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់ដឹង នឹងបង្ការខ្លួនការពារកុំឱ្យមានការឆ្លងនូវជំងឺកូវីដ-១៩៕

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *