បូមសាំងចេញរថយន្តទៅស៊ីទែនស្តុប មិនប្រុងប្រយ័ត្ន ធ្វេីឲ្យឆាបឆេះនិងរបួសមនុស្ស…….

(ខេត្តបាត់ដំបង ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៤និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី១៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងទំហំ ១២x៨ មែត្រ កម្ពស់ បីជាន់ របស់ម្ចាស់ឈ្មោះ ម៉ាន់ ចៃ ភេទប្រុស អាយុ ៤៩ឆ្នាំ ។

រងរបួសមនុស្សចំនួនម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង (ជាអ្នកបើកបររថយន្តដឹកសាំង) ។
រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៥គ្រឿង
រថយន្តអធិការនគរបាលស្រុកបាណន់ចំនួន១គ្រឿងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ៣គ្រឿងអធិការនគរបាលស្រុកសង្កែចំនួន១គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ១១រថយន្ត ។
កិច្ចប្រតិបត្តិការនេះបញ្ចប់ត្រឹម វេលាម៉ោង ២០និង០០នាទីយប់ ។

មូលហេតុ៖ បណ្តាលមកពីអ្នកបូមសាំងផ្ទេរពីរថយន្ត ទៅស៊ីទែនមិនបានប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យឆេះរថយន្តរាលឆ្លងដល់ផ្ទះតែម្តង ៕

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *