ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ……….

ម៉ូតូដឹកទំនិញតាមអនឡាញដូចគ្នា២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ……….

រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R៨ កែងនឹងលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម៉ូតូ ម៉ាក suzuki Let’s ពណ៌សទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង 1P-4812 ដោយមានភ្ជាប់ជាមួយធំដឹកឥវ៉ាន់ swag staff I’m here for you រងរបួសស្រាល។
ម៉ូតូ ឌ្រីម ពាក់ស្លាកលេខភ្នំពេញ1IC-2609 បេីកដោយបុរសដឹកឥវ៉ាន់ញ៉ាំ២៤រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមខាងលេីជិះតាមបណ្ដោយផ្លូវ R៨ក្នុងទិសដៅពីកេីតទៅលិចតាមបណ្តោយផ្លូវ៥៦៦លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូលែតខាងលេីបេីកក្នុងទិសដៅពីត្បូងទៅជេីងបានជ្រុលបុកពេញទំហឹងបណ្តាលឱ្យម៉ូតូទាំងពីរងការខូចខាតឯតៃកុងម៉ូតូឌ្រីមរងរបួសធ្ងន់។

ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់ ពិនិត្យ មើល និង ទាក់ទង រថយន្ត ដឹក ទៅសង្គ្រោះនៅមន្ទីពេទ្យឯម៉ូតូទាំងពីគ្រឿងប្រគល់ឱ្យជំនាញខណ្ឌចាត់ការបន្ត៕

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *